
កាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បើតាមមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងនៅព័ត៌មានបឋមថា ស្ត្រីជាប់ចោទនោះមានឈ្មោះ (ធី កញ្ញា )ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្រោលគោ ខេត្តស្វាយរៀង បច្ចុប្បន្នទើបសម្រាលកូនបាន០៦ថ្ងៃគត់ ប៉ុន្តែនាងឆ្លៀតរកប្រាក់បន្ថែម គឺលក់គ្រឿងញៀននៅក្នុងពេទ្យបង្អែកខេត្ត។សមត្ថកិច្ចបានបន្តទៀតថា ពាក់ព័ន្ធបញ្ហានេះ លោកមិនទាន់ដឹងយ៉ាងនៅឡើយ ពីព្រោះសាច់រឿងទាំងនេះ គឺស្ថិតលើព្រះរាជអាជ្ញាគាត់ជាអ្នកសម្រេច ខណៈពេលនេះស្ត្រីរូបនេះកំពុងឃាត់ខ្លួននៅមន្ទីរទេព្យនៅឡើយ៕

