• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    ឃាត់ខ្លួន​ជនជាតិ​វៀតណាម៤នាក់ ពីបទ​កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់ការពារធម្មជាតិ ស្រុក​កោះ​ញែក

    មណ្ឌលគិរី ៖ ជនជាតិ​វៀតណាម​ចំនួន៤នាក់ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន ជម្រក​សត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង១១និង៥០នាទី ព្រឹក​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ពីបទ​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ ស្ថិតក្នុង​ភូមិ​កោះ​ម្យើ​ល ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី។

    វត្ថុតាង​ល្មើស​ដែល​ត្រូវ​សមត្ថកិច្ច​បរិស្ថាន​ដកហូត​រួមមាន៖ រណារយន្ត ៣គ្រឿង​ម៉ូតូ៤គ្រឿង និង​ឈើ​ប្រភេទ​លេខ១(សុ​ក្រំ​និង​ផ្ចឹក)ចំនួន ២០ដើម​ត្រូវបាន​កាប់រំលំ​រួចហើយ។
    ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ជំនាញ​បរិស្ថាន​បាន​យក​វត្ថុតាង​ម៉ូតូ៤គ្រឿង ទៅរក​ទុក​នៅ​ស្នាក់ការ​ម្រើ​ច នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក រីឯ​រណារយន្ត​ចំនួន៣គ្រឿង​យកមក​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត។ចំណែក​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ទាំង៤នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី៕







    Health

    Social

    Novel