ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង រថយន្ដធុនធំ៥គ្រឿង និងអ្នកថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក, មិនគោរពសិទ្ធ៤លើក, ស្រវឹង១លើក និងមិប្រកាន់ស្ដាំ២លើក ។

សូមបញ្ជាក់ថា៖រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៦៥លើក បណ្ដាលឲ្យមនុស្សស្លាប់១២៨នាក់ របួសធ្ងន់ចំនួន២៤៨នាក់ និងរងរបួសស្រាលចំនួន១៣៨នាក់៕