សិល្បៈ ៖ យប់នេះតារាកំប្លែងជើងចាស់លោកតា ពុយ ហ្សូ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារជំងឺថ្លើមធ្ងន់ធ្ងរ នេះបើតាមភរិយាលោកតាបានប្រាប់ ។ ហើយបើតាមព័ត៌មានប្រភពដែលបានដឹងពីអាការជំងឺតារាកំប្លែងជើងចាស់រូបនេះ បានបង្ហើបថា មកដល់ព្រឹកនេះលោកតា ពុយ ហ្សូ នៅមិនទាន់ចេញពីបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេ គឺជំងឺរបស់លោកក្រុមគ្រូពេទ្យកំពុងបន្តសង្គ្រោះ និងតាមដានបន្ថែមទៀត៕