
១. កំុធ្វើការដោយប្រើចិត្តគិតតែម្យ៉ាង
នៅពេលមានកិច្ចប្រជំុឬការពិភាក្សាជាក្រុមក្តី ត្រូវព្យាយាមស្តាប់យោបល់របស់គេ ទោះបីជាយើងមិនត្រូវគ្នាជាមួយម្នាក់នោះក្តី ត្រូវតែកំុបញ្ចេញអោយគេឃើញ ហើយគិតលើគំនិតរបស់គេមិនមែនមុខមាត់គេទេ។
២. កុំបង្ហាញភាពភ័យខ្លាចដោយគ្មានភស្តុតាង
មុននឹងលើកឡើងពីបញ្ហាមួយចំនួនត្រូវគិតពីភស្តុតាងមួយចំនួនដែលអាចយកមកគាំទ្រអ្វីដែលយើងនិយាយ ធ្វើដូចនេះគេនឹងងាយជឿអ្វីដែលយើងនិយាយ កំុអោយគេគិតថាយើងនិយាយអោយតែបាននិយាយ។
៣. កំុនិយាយទាំងការប៉ាន់ស្មាន
ជាពិសេសនៅពេលនិយាយពីការប្រៀបធៀបរវាងរបស់អ្វីមួយ កំុចេះតែថារបស់នេះល្អជាងអានោះ ដោយយោងតាមគំនិតរបស់ខ្លួន។នៅពេលយើងបញ្ចុះបញ្ចូលគេ គួរណាកំុបង្ហាញអារម្មណ៍ខ្លួនខ្លាំងពេកវាធ្វើអោយគេយល់ថាយើងជាមនុស្សមិនច្បាស់លាស់ទៅវិញទេ។
៤. នៅពេលនិយាយត្រូវផ្អែកលើអ្វីដែលទទួលស្គាល់ដោយមតិភាគច្រើន
វាជាវិធីសំរាប់ការពារខ្លួនបើសិនជាយើងមិនមានទិន្នន័យច្បាស់លាស់ វាអាចជួយអោយគេទោរមកគំនិតរបស់យើង ព្រោះពេលខ្លះការប្រើភាសានេះ ធ្វើអោយគេងាយយល់ជាងប្រើតួលេខទៅទៀត។
៥. ពន្យល់គេ ដោយមិនបង្ខំគេអោយទទួលយកអ្វីដែលខ្លួននិយាយ
ពេលនិយាយកំុំចូលភ្លាមបង្ខំគេអោយទទួលយកគំនិតខ្លួនឯងភ្លាម ធ្វើដូច្នេះធ្វើអោយគេអស់អារម្មណ៍ស្តាប់វិញទេ។ ចង់បញ្ចុះបញ្ចូលគេលើអ្វី ត្រូវចាប់ផ្តើមសាច់រឿងពីអ្វីនោះ វាជាវិធីធ្វើអោយគេមានអារម្មណ៍ថា ខ្លួនគេមានប្រយោជន៍នៅក្នុងបញ្ហានោះដែរ។
៦. កុំយកបទពិសោធន៍មិនល្អរបស់ខ្លួន គិតរួមថាអ្វីក៏មិនល្អទាំងអស់
គេនិយាយថាការបង្ហាញ បែបនេះជាគំនិតចាស់គំរិលដែលអ្នកមួយចំនួនក្នុងសម័យថ្មីនេះ មិនសូវទទូលយក។ យើងត្រូវចេះសម្របសម្រួលទៅ តាមកាលៈទេសៈនៅពេលនិយាយជាមួយគេ បើមិនប្រយ័ត្នមាត់ទេ គេនឹងចាត់ទុកយើងជាមនុស្សមានគំនិតអវិជ្ជមាន។