
នគរបាលស្រុកបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនក្រុមញៀនល្បែងខាងលើនេះគឺប្រជាពលរដ្ឋបានរាយការណ៍ហើយ កម្លំាងរបស់អធិការដ្ឋាននគរបាលស្រុកបានធ្វើការស្រាវជ្រាវនិងចុះបង្ក្រាបល្បែងស៊ីសង(អាប៉ោង)ខណៈដែលក្រុមញៀនល្បែងទំាងនោះកំពុងតែនំាគ្នាចម្តិតគូទអុតអាប៉ោងកម្លំាងក៏ឃាត់តែម្តង។
នគរបាលបន្តថាជាលទ្ធផល ឃាត់មនុស្សបានចំនួន៤នាក់៖ទី១.ឈ្មោះ នុត នន ភេទប្រុស អាយុ៥៧ឆ្នំាមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិតាលីង ឃុំក្សេមខ្សាន្ត ស្រុកឩដុង្គ។ទី២.ឈ្មោះ នៅ រិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិក្រាំទំនប់ ឃំុក្សេមក្សាន ស្រុកឩដុង្គ។ទី៣.ឈ្មោះ យ៉ុង រ៉ុន ភេទស្រី អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិក្រាំងទំនប់ ឃំុក្សេមក្សាន ស្រុកឩដុង្គ។ និងទី.ឈ្មោះ ប៉ន រ៉េម ភេទស្រី អាយុ៤៥ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិក្រាំទំនប់ ឃំុក្សេមក្សាន ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលបានបន្តទៀតថានៅមុនពេលឃាត់ខ្លួនគឺមានការរាយការណ៍ពីប្រជាពលរដ្ឋក៏ឈានទៅឃាត់ខ្លួនតែម្តង។ ក្រោយឃាត់ខ្លួននគរបាលដកហូតរួមមានវត្ថុតាង មានមេអាប៉ោងចំនួន ៤គ្រាប់ ចាន១ ផ្តឹល១ លុយដុល្លារចំនួន១០៥$ លុយខ្មែរ ៣៦០០០០មឺុនរៀល ទូរស័ព្ទចាស់៣គ្រឿង។

បច្ចុប្បន្នក្រុមជនសង្ស័យខាងលើកំពុងកសាងសំណំុរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ មន្ត្រីនគរបាលតាមបណ្តាលស្រុកមួយចំនួនបានត្អូញត្អែប្រាប់ក្រុមអ្នកកាសែតថារាល់ការចាប់បង្ក្រាបក្រុមល្បែងតែងតែឃើញមានលោកប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តតែងតែធ្វើការរត់ការជាមួយអស់លោកមន្ត្រីតុលាការខេត្តកំពង់ស្ពឺធ្វើការដោះលែងអោយមានសេរីភាពជាថ្នូរនិងលុយរាប់រយពាន់ដុល្លាឯណ្ណោះ ហើយលើកនេះមន្ត្រីមួយចំនួនសង្ឃឹមថាគ្មានអ្នករត់ការនោះទេ៕