
ជនរងគ្រោះដែលជួបគ្រោះថ្នាក់ក្នុងហេតុការណ៍នេះមាន ១-ឈ្មោះ ឈិប ពោ ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្តី ជាអ្នកបើកបរ មុខរបរកសិករ របួសស្រាល ២-ឈ្មោះ គ្រួក ស្រីម៉ៅ ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធ របួសធ្ងន់ចុកដើមទ្រូង និងបែកចិញ្ចើមខាងស្តាំ និង៣-ឈ្មោះ ពោ នីសា ភេទស្រី អាយុ២ឆ្នាំ ត្រូវជាកូន របួសធ្ងន់បែកក្បាលខាងលើ។ ទាំង៣នាក់រស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូជនរងគ្រោះជិះទៅបុកសត្វជ្រូកដែលកំពុងរត់តាមផ្លូវ នៅចំណុចកើតហេតុខាងលើ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ខណៈពេលជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនៈគិរី 1C-6765 ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី បំណងឆ្ពោះទៅខេត្តរតនៈគិរី ដើម្បីដើរលេងបុណ្យចូលឆ្នាំ ៕