• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    ចៅស្រីលោក Trump អាយុត្រឹម ៥ ឆ្នាំសោះ ហ៊ានធ្វើដូចនេះចំពោះប្រធានាធិបតីចិន ( វីដេអូ )

    ក្នុងជំនួប​ដំបូង​រវាង​លោក​ប្រធានាធិបតី​ចិន Xi Jinping ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​លោក Donald Trump កាលពីពេល​ថ្មីៗ​នេះ ចៅស្រី​របស់លោក Trump ដែល​ត្រូវជា​កូន​របស់​លោកស្រី Ivanka Trump បានបង្ហាញ​ភាព​ដ៏​ឆ្លាត​វ័យ​របស់​នាង​ក្នុងការ​ទទួលភ្ញៀវ​យ៉ាង​កក់ក្ដៅ ដោយ​ការ​ច្រៀង​ចម្រៀង​ប្រជាប្រិយ​ចិន​មួយ​បទ ធ្វើឱ្យ​គ្រប់គ្នា​រំភើបចិត្ត​យ៉ាងខ្លាំង ។​


    ​យោងតាម​ការ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​របស់​លោកស្រី Ivanka Trump កូន​ទី ២ របស់លោក​ប្រធានាធិបតី DonaldTrump បានបង្ហាញ​ឱ្យឃើញថា កុមារី​វ័យ ៥ ឆ្នាំ ឈ្មោះ Arabella ចៅស្រី​របស់លោក Trump បានបង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​ជីតា​របស់គេ និង លោក​ប្រធានាធិបតី​ចិន Xi Jinping ដែល​កំពុង​អង្គុយ​សំណេះសំណាល​គ្នា ហើយ​ក្រោយមកទៀត Arabella បានចាប់ផ្ដើម​ច្រៀង​ចម្រៀង​ប្រជាប្រិយ​មួយ​បទ ជា​ភាសារ​ចិន​បាន​យ៉ាង​ល្អ ជាមួយ​សំឡេង​ដ៏​តូចឆ្មា​របស់​នាង ៕





    Health

    Social

    Novel