• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    សាហាវ​ណាស់ ! ស្ត្រី​មេម៉ាយ​ត្រូវ​ឃាតករ​សម្លាប់​ហើយ​វះ​ពោះ និង​យក​គ្រឿងក្នុង​អស់​គ្មាន​សល់

    ខេត្តកំពត ៖ សពស្ត្រីមេម៉ាយម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញហើមស្អុយ នៅក្នុងស្រូវកណ្តាលស្រែ ស្ថិតក្នុងភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ។ សពស្ត្រីរងគ្រោះដែលឃាតករសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ដោយមានវះពោះផងនោះ ត្រូវបានគេស្គាល់ថា ឈ្មោះសៅ លី អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣នាក់ ។ ក្រោយពីការប្រទះឃើញសពនៅវេលារសៀលថ្ងៃដដែល ប៉ូលិសព្រហ្មទណ្ឌខេត្តរួមទាំងប៉ូលិសការិយាល័យបច្ចេកទេសខេត្ត សហការជាមួយប៉ូលិសអធិការដ្ឋានស្រុក និងប៉ូលិសព្រំដែនគោក ក៏បានទៅពិនិត្យមើលសពស្ត្រីដែលគេសម្លាប់នេះ ។


    ស្ត្រីរូបនេះគេសម្លាប់រួចហើយ ទើបគេវះយកថ្លើម និងក្រលៀនទៅបាត់ ។ ទោះបីជាបែបណា តាមមន្ត្រីប៉ូលិសអធិការដ្ឋានស្រុកនិយាយថា ស្ត្រីមេម៉ាយរូបនេះរស់នៅជាមួយកូនស្រីម្នាក់អាយុ១០ឆ្នាំ ចំណែកឯកូន២នាក់ទៀតទៅធ្វើការនៅរោងចក្រកាត់ដេរឯរាជធានីភ្នំពេញ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរមកទិញប្រេងកាតដុតបំភ្លឺនៅពេលយប់នៅផ្ទះក្មួយខាងជាងផ្ទះរបស់ខ្លួន ចម្ងាយប្រហែលមួយគីឡូម៉ែត្រ ក៏បាត់ខ្លួនរហូតមិនដឹងជាទៅទីណា ហើយក្រុមសាច់ញាតិបានតាមរកដែរតែរកមិនឃើញ ។ លុះមកដល់ព្រឹកស្រាប់តែប្រទះឃើញសពត្រូវជនមិនស្គាល់មុខសម្លាប់ ហើយយកសពដាក់ចោលនៅក្នុងស្រូវ ។ លោកគង់ កុសល មន្ត្រីប៉ូលិសបច្ចេកទេសខេត្តដែលបានធ្វើកោសល្យវិច័យសពអះអាងថា ឃាតករមិនមែនសម្លាប់ស្ត្រីរូបនេះវះយកថ្លើម និងក្រលៀននោះទេ ។ យោងតាមការត្រួតពិនិត្យជុំវិញការសម្លាប់ រួចវះពោះនេះ មន្ត្រីប៉ូលិសបានរកឃើញពោះវៀនជនរងគ្រោះមួយកំណាត់ប្រហែលកន្លះម៉ែត្រនៅឆ្ងាយពីសព ។


    ស្ត្រីរងគ្រោះពិតជាត្រូវឃាតករសម្លាប់មែន តែប៉ូលិសកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយថា តើឃាតករវះពោះស្ត្រីរងគ្រោះមានបំណងអ្វី? អ្នកភូមិនិយាយថា ស្ត្រីរងគ្រោះធ្លាប់តែផឹកស្រាស្រវឹងជាញឹកញាប់ហើយគេសង្ស័យច្រើនជាងគេនោះ គឺទំនងត្រូវគេចាប់រំលោភ ។ ទោះជាបែបណា ក៏មិនទាន់មានពន្លឺអ្វីសម្រាប់សមត្ថកិច្ចនៅឡើយទេ ៕


    Health

    Social

    Novel