
ប្រភពបានថ្លែងថា បងថ្លៃជនសង្ស័យឈ្មោះ ហែម ឆន ជាប្រធានគណៈកម្មការហិរញ្ញវត្ថុ នៃសមាគមអ្នកកាសែតខ្មែរសន្តិភាព និងប្រពន្ធរបស់ខ្លួន (បងស្រីបង្កើតជនសង្ស័យ) បានស្លាប់ដោយសារតែប្អូនប្រុសបានយកពូថៅកាប់ (មើលតាមលិខិតបញ្ជាក់របស់ក្លឹប)។ បើតាមលោកស្នងការ «ជនដៃដល់មុនដំបូង បានកាប់ទៅលើប្តី រួចហើយប្រពន្ធ បានរត់ទៅឲ្យគេជួយ តែមិនមានជួបអ្នកណាក៏រត់មកមើលប្តីវិញ ស្រាប់តែជនដៃដល់កាប់ស្លាប់ទាំង២នាក់តែម្តង»ល។

ទោះយ៉ាងណាក៏ដោយ សម្រាប់មូលហេតុនោះ មិនត្រូវបានលោកស្នងការបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ដោយលោកថា ជនសង្ស័យជាមនុស្សវិកលចរឹក ហើយកាលពីមុនក៏ធ្លាប់ដេញកាប់គេផងដែរ។ នៅពេលនេះ កម្លាំងនគរបាលរបស់យើងកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនចាត់ការតាមនីតិវិធី ខណៈសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

