
ទន្ទឹមគ្នានេះ កញ្ញា សី ឌីន ប្រធានផ្នែកនៅហាងកាហ្វេមួយបានប្រាប់ ខេឃ្យូបថា ការជ្រើសរើសបងប្អូនជនពិការនេះ គឺដោយតែមានហាងឬក្រុមហ៊ុនមួយចំនួនបានរើសអើងពួកគេ ដូច្នេះហាងទ្រូកាហ្វេចង់លើកទឹកចិត្តដល់ពួកគេមានក្តីសង្ឃឹមនៅក្នុងជីវិត។ ប្រធានផ្នែករូបនេះបន្ថែមថា ឥឡូវនេះទ្រូកាហ្វេបានដាក់បុគ្គលិកបងប្អូនជនពិការរូបស្រស់ម្នាក់ ភេទស្រី ធ្វើការនៅសាខាហាងទ្រូកាហ្វេសាខាបឹងកេង។ ចង់ដឹងថាគាត់ពូកែ និងឆ្លាតវៃប៉ុណ្ណា? អាចទៅជួបគាត់ដោយផ្ទាល់នៅទ្រូកាហ្វេនៅសាខាបឹងកេងកង!
