• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    ស្រីស្អាតសាច់សខ្ចី មិនគួរណាធ្វើបែបនេះសោះ

    ស្វាយរៀង៖ ការិយាល័យប្រឆាំគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះឆែកឆេរសណ្ឋាគារ TTP2 បន្ទប់លេខ ៥១ ស្ថិតនៅក្នុងផុមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


    សមត្ថកិច្ចបានអោយដឹងដែរថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាម ធីហាយហ្វឿង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់លេខ៣ ខេត្តបាក់លៀវ ប្រទេសវៀតណាម និងដកហូតបានវត្ថុតាងមួយចំនួនមានដូចជា ម្សៅក្រាមពណ៌ស ប្រភេតមាតាហ្វំ ចំនួន២កញ្ចប់ធំ, ថ្នាំគ្រាប់ប្រភេទ MDMA (ថ្នាំក្រវី) ចំនួន៣០០គ្រាប់, ម្សៅក្រាមពណ៌សមត់ប្រភេទហេរ៉ូអុីន ២កញ្ចប់ ធំមួយ តូចមួយ, ថង់សម្រាប់ច្រកគ្រឿងញៀន,ជញ្ជីងថ្លឺងគ្រឿងញៀនមួយគ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃចំនួន៤គ្រឿង។
    បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕







    Health

    Social

    Novel