• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    MV បទ “រាំ​តាម​ពូ”​ សេរីមន្ត​ ចេញ​១៥​ម៉ោង​ មាន​អ្នក​ Views ​48​K​ ខ្លាំង​អត់​ប៉ុន​ណឹង​?

    សិល្បៈ ៖ ​បទ​ចម្រៀង​ “រាំ​តាម​ពូ​” របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក​ ខេមរៈ ​សេរីមន្ត​ បាន​ចេញ​នៅ​ក្នុង Page ​Sunday Production មាន​រយៈពេល​១​៥​ម៉ោង​មក​ហើយ​គិត​ត្រឹម​ម៉ោង​ 10:30​ ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​មីនា។​ រយៈពេល​​នេះ​ MV​ បទ​មេ​ របស់​លោក​ទទួល​បាន​អ្នក​ចូល​ទស្សនា​វីដេអូ​មាន​ចំនួន​តែ​ 48K Views ស្មើ​នឹង​ ៤​ម៉ឺន​៨​ពាន់​ដង​។

    តួលេខ​អ្នក​ Views​ ខាងលើ​នេះ​មិន​ដឹង​ថា​ ជា​តួលេខ​ល្អ​ សម្រាប់​រូប​លោក​ ខេមរៈ ដេរីមន្ត ដែល​ជា​តារា​ចម្រៀង​លំដាប់​កំពូល​នោះ​ទេ ​ដូច្នេះ​ហើយ​មាន​តែ​ទស្សនិកជន​ទេ ​ដែល​អាច​វាយ​តម្លៃ​ចំពោះ​ចំនួន​អ្នក​ចូល​មើល​បទ​មួយ​នេះ​បាន​។


    គួរ​បញ្ជាក់​ថា​ បទ​ “រាំ​តាម​ពូ”​ និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក​ ខេមរៈ ភារុណ​ ច្រៀង​ដោយ​​លោក ខេមរៈ សិរីមន្ត



    Health

    Social

    Novel