• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    អាន​អត្ថបទ​ខាង​ក្រោម ប្រសិន​បើ​អ្នក​ចង់​ការពារ​ជំងឺ​ឬស​ដូង​បាត

    ជំងឺឬដូងបាត កើតឡើងពីស្ថានភាពឈាមដក់ កកក្នុងសរសៃឈាមខ្មៅនៃភ្នាសរន្ធទ្វារធំ (ទ្វារលាមក) ធ្វើឲ្យសរសៃឈាម និងជាលិកាកាន់តែរីកធំឡើងនៅបរិវេណចុងបំផុតរបស់ពោះវៀន បង្កឲ្យអ្នកជំងឺឈឺចាប់ខណៈពេលបន្ទោបង់ ហើយមូលហេតុមួយភាគកើតពីអាការទល់លាមក ឬរាករួសរុំាំរៃ និងចំពោះក្រុមអ្នកដែលពុំចូលចិត្ដពិសាទឹក ដោយនៅអំឡុងអាយុ២០-៣០ឆ្នាំ អាចកើតជាៗ រហូតដល់អាការខ្លាំងឡើងនៅអាយុ៤០-៥០ឆ្នាំ។


    ការព្យាបាល និងការពារជាទូទៅ ត្រូវមើលលើការបន្ទោបង់ឲ្យបានប្រក្រតី ហាត់ប្រាណទៀតទាត់ ពិសាទឹកឲ្យគ្រប់គ្រាន់ ទទួលទានបន្លែ ផ្លែឈើ ដើម្បីជួយបន្ថែមកាកសរសៃអាហារ ជួយឲ្យបន្ទោបង់បានស្រួលឡើង ហើយខិតខំសម្អាតកុំបណ្ដោយឲ្យគូទសើម ឬស្មោកគ្រោក ត្រូវជូត និងធ្វើឲ្យស្ងួត ប៉ុន្ដែមិនគួរប្រើទឹកថ្នាំសម្លាប់មេរោគ លាងបរិវេណទ្វារធំ ព្រោះអាចនាំឲ្យរលាកបាន។
    ក្នុងករណីមានជំងឺឬសដូងបាតហើយ គួរតមពិសាគ្រឿងស្រវឹង ព្រោះវាកាន់តែធ្វើឲ្យឬសដូងបាតប៉ោងធំឡើងទៀត។ ចំពោះអ្នកជំងឺឬសដូងបាត ដែលមានអាការធ្ងន់ធ្ងរ អាចត្រូវទទួលការវះកាត់ ឬព្យាបាលតាមរបៀបដាច់ដោយឡែកតាមកម្រិតរបស់អាការនៃអ្នកជំងឺម្នាក់ៗ។

    ទោះជាយ៉ាងណាគួរងាកមកយកចិត្ដទុកដាក់ពីការទទួលទាន និងការពញ្ចេញចោល ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការ និងកាត់បន្ថយជំងឺឬសដូងបាត៕

    Health

    Social

    Novel