គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បង្កដោយរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្ក បានបើករថយន្តបញ្ច្រាស់ផ្លូវ ពីជើងទៅត្បូងស្រាប់តែជ្រុលទៅបុកជនរងគ្រោះ កំពុងបើកម៉ូតូបណ្តាលឲ្យស្រ្តី២នាក់ និងបុរសម្នាក់ទៀត បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈអ្នករងគ្រោះរបួសជិត១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។

ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយរថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងព្យាយាមជួយយកអ្នកបើករថយន្តចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយសារតែមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕
- រូបភាព






- វីដេអូ