• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    Rain​ មក​ដល់​កម្ពុជា​យប់​មិញ​ Fan ​ជា​ច្រើន​ខក​បំណង​ព្រោះ​មិន​បាន​ជូន​បាច់​ផ្កា​ និង​ថតរូប

    សិល្បៈ ៖ ក្រោយ​ពី​ Fan ​កម្ពុជា​បាន​ទន្ទឹង​រង់ចាំ​វត្តមាន​កំពូល​តារា​ចម្រៀង​ប្រទេស​កូរ៉េ​ខាងត្បូង​ Rain​ ជា​ច្រើន​ឆ្នាំ​មក​ នៅ​យប់​មិញ​នេះ​មាន​Fan​ខ្លះ​បាន​ជួប​ និង​ឃើញ​រូបរាង​លោក​ផ្ទាល់​ហើយ​​​ ប៉ុន្តែ​ជួប​លើក​ដំបូង​នេះ​អ្នក​គាំទ្រ​ជា​ច្រើន​ត្រូវ​ខក​បំណង ​ព្រោះ​តែ​មិន​បាន​ជូន​បាច់​ផ្កា ​និង​ថត​រូប​ជា​មួយ ​idol ​របស់​ខ្លួន​​។


    ​ទន្ទឹង​រង់ចាំ​ថតរូប ចាប់ដៃ និង​ជូន​បាច់​ផ្កា​ទៅ​តារា​ចម្រៀង ​Rain​ របស់​យុវវ័យ​កម្ពុជា​កាល​ពី​យប់​មិញ​នេះ ទោះជា​ពួកគេ​សម្ដែង​ការ​​ខក​បំណង​ ប៉ុន្តែ​អ្នក​ទាំង​នេះ​នៅ​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទឹក​ចិត្ត​សប្បាយ​រីករាយ​ទទួល​ដំណើរ​មក​ដល់​របស់​ Rain​ ហើយ​ម្នាក់ៗ​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ គេ​នឹង​ទៅ​ចូល​រួម​គាំទ្រ​ផ្ទាល់​នៅ​ពេល​ដែល​តារា​ចម្រៀង​កូរ៉េ​ម្នាក់​នេះ​សម្ដែង​នៅ​ថ្ងៃ​ស្អែក​ផង​ដែរ​។


    គួរ​បញ្ជាក់​ដែរ​ថា​ តារា​ចម្រៀង​ Rain ​ដ្បិតតែ​មិន​ដែល​មក​សម្ដែង​នៅ​កម្ពុជា​ ប៉ុន្តែ​លោក​ធ្លាប់​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដល់​ជន​ក្រីក្រ​ និង​កុមារ​កម្ពុជា​ ច្រើន​លើក​មក​ហើយ​។ ទឹក​ចិត្ត​សប្បុរសធម៌​នេះ​ធ្វើ​ឲ្យ​រំជួល​ចិត្ត​កូន​ខ្មែរ​ និង​បាន​គាំទ្រ​លោក​កាន់​ខ្លាំង​ឡើង​៕



    Health

    Social

    Novel