• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    (មានវីដេអូ) ខឹងមិត្តប្រុសមិនព្រមទិញគ្រឿងអលង្ការឲ្យ នារីម្នាក់យំចាប់ទាញខោមិត្តប្រុសរហូតទាល់តែរបូត

    កាលពីពេលកន្លងទៅ វីដេអូរបស់គូស្នេហ៍ជនជាតិចិនមួយគូត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាធ្វើការចែករំលែកបន្តល្បីពេញបណ្ដាញសង្គមដែលក្នុងវីដេអូនោះដំបូងឃើញថាមានញគូស្នេហ៍មួយគូកំពុងឈរមើលគ្រឿងអលង្ការនៅក្នុងហាង Gucci មួយ ហើយនៅពេលដែលមើលឃើញតម្លៃរួចបុរសនោះឃើញថាវាមានតម្លៃថ្លៃខ្លាំងដែលគាត់មិនមានលទ្ធភាពទិញនោះទេ ហេតុនេះគាត់បានប្រាប់ទៅមិត្តស្រីថាគាត់មិនអាចទិញគ្រឿងអលង្ការទាំងនេះជូននាងបានទេ។

    គ្រាន់តែលឺហេតុផលបែបនេះ នារីម្នាក់នោះចាប់ផ្ដើមឡាំប៉ារករឿង ខណៈដែលមិត្តប្រុសនាងព្យាយាមចាកចេញពីហាងកុំឲ្យមានភាពអាម៉ាស ប៉ុន្តែនារីម្នាក់នោះកាន់តែឡាំប៉ាឡើងដោយនាងចាប់ផ្ដើមយំទារនិងអង្វរឲ្យមិត្តប្រុសទិញគ្រឿងអលង្ការខ្លះឲ្យនាង។ នៅពេលដែលមិត្តប្រុុសមិនស្ដាប់នោះ នាងស្រាប់តែអង្គុយចុះលើការ៉ូហើយចាប់ទាញខោមិត្តប្រុសរហូតដល់របូតចេញខោក្នុងនៅទីសាធារណៈ។


    បុរសម្នាក់នោះទប់ទល់នឹងសកម្មភាពរបស់មិត្តស្រីដោយខំចាប់ទំខោឡើងលើវិញ ដោយទ្រាំមិនបានគាត់ក៏សម្រេចចិត្តទាញនាងឡើងរួចមើលតម្លៃគ្រឿងអលង្ការម្ដងទៀត។ អ្នកជំនាញក្នុងរឿងទំនាក់ទំនងស្នេហាជាច្រើនបានឲ្យដឹងថា ការស្វែងរកនារីម្នាក់ដែលមិនសូវគិតពីទ្រព្យសម្បត្តិអាចជួយអ្នកអោយជៀសផុតពីប្រភេទនៃស្ថានភាពទាំងនេះ៕

    Health

    Social

    Novel