• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    មូលនិធិ​ អ៊ិត សេដ្ឋា​ មួយ​ថ្ងៃ​ទទួល​បាន​ប្រាក់​ ជាង​៩​ម៉ឺន​ដុល្លារ​

    សិល្បៈ ៖ មូលនិធិ​លោក​ អុិត សេដ្ឋា​ បាន​ប្រកាស​ធ្វើ​ដោយ​ក្រុមហ៊ុន​ CBS ​ដែល​មាន​ទូរទស្សន៍​ CTN ​ CNC MyTV CTN International និង OneTV​ដែល​មាន​លោក​ ហ៊ុយ វណ្ណៈ ​ជា​អ្នក​ផ្ដើម​គំនិត​ធ្វើ​កម្មវិធី​នេះ​ឡើង​ ដើម្បី​ជួយ​ជ្រោមជ្រែង​កូនៗ​ និង​ម្ដាយ​លោក​ អុិត សេដ្ឋា​ ក្រោយ​ពេល​ពួក​គាត់​អស់​អ្នក​ជំហរ​ក្នុង​គ្រួសារ​។


    គួរ​បញ្ជាក់​ដែរ​ថា​ មូលនិធិ​ អុិត សេដ្ឋា​ បាន​ប្រកាស​ទទួល​ប្រាក់​ជំនួយ​ពី​សប្បុរសជន​ចាប់​ពី​ថ្ងៃ​ទី​៧ ​ហើយ​ថ្ងៃ​ម្សិល​មិញ​នេះ​ ក្រុម​ការងារ​ CBS ​បាន​ធ្វើ​ប្រមូល​លុយ​បាន​ចំនួន​ជាង​៩​ម៉ឺន​ដុល្លារ​។​ លោក ​ហ៊ុយ ​វណ្ណៈ ​បាន​ប្រាប់​ Kqube.net​ នៅ​មុន​នេះ​បន្តិច​ថា​ លុយ​បងប្អូន​ខ្មែរ​ទាំង​ក្នុង​ក្រៅ​ស្រុក​ជំនួយ​ចូល​មូលនិធិ​នេះ​នៅ​មិនទាន់​ប្រមូល​អស់​នៅ​ឡើយ​ គឺ​នៅ​ក្នុង​គណនេយ្យ​ Wing​ មួយ​ចំនួន​ទៀត​ ហើយ​កម្មវិធី​នេះ​នឹង​ធ្វើ​មាន​រយៈពេល​ប្រាំពីរ​ថ្ងៃ​បន្ត​ទៀត​ទើប​បញ្ចប់​។

    លោក ​ហ៊ុយ វណ្ណៈ ​បាន​បន្ថែម​ថា​ ថវិកា​ទទួល​បាន​ពី​មូលនិធិ​នេះ ​នឹង​យក​ទិញ​ផ្ទះ​មួយ​ល្វែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ក្នុង​តម្លៃ​ពី​៥ទៅ​៦​ម៉ឺន​ដុល្លារ​ ហើយ​បន្ត​ទុក​ឲ្យ​កូន​ៗ ​និង​ម្ដាយ​លោក​ អុិត ​សេដ្ឋា​ អាយ​វាយ​បាន​រយៈពេល​៨​ឆ្នាំ​ទៅ​មុខ​ ប៉ុន្តែ​សម្រាប់​ទី​តាំង​ទិញ​ផ្ទះ​នោះ​ក្រុម​ការងារ​យើង​មិនទាន់​បាន​កំណត់​នៅ​ឡើយ​ គឺ​រង់ចាំ​ធ្វើ​កិច្ច​ពិភាក្សា​គ្នា​ ទើប​សម្រេច​តាម​ក្រោយ​៕





    Health

    Social

    Novel