
ចំនួននេះត្រូវបានរាយការណ៍ឲ្យដឹងតាមរយៈប៉ូលិសនៅប្រទេសអ៊ីតាលី គ្រាន់តែមានការផ្ទុះកើតឡើងភ្លាមក្រុមហ្វូងមនុស្សរាប់ពាន់នាក់រត់ជាន់(ក)គ្នាពេលកំពុងមើលការប្រកួតតាមរយៈផ្ទាំងបញ្ចាំង ។
តាម Sky TG24 បានឲ្យដឹងថា មានមនុស្ស៥នាក់របួសធ្ងន់ធ្ងរដោយក្នុងនោះមានក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ គួរបញ្ជាក់ផងដែរថា ការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League ក្រុម Real Madrid ក្លាយជាជើងឯកបន្ទាប់ពីបានយកឈ្នះក្រុម Juventus ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ៕


