
ប៉ៃលិន៖ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ម្នាក់ ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអាហារដ្ឋានសួនរីករាយ ពីបទលួចចូលក្នុងបន្ទប់ដេករបស់នារីរងគ្រោះបម្រុងចាប់រំលោភ សេពសន្ថវៈមិនបានសម្រេច (ដោយមូលហេតុនាងបានស្រែក) កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះបុគ្គលិក (អាហារដ្ឋានសួនរីករាយ) ស្ថិតក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅលើនារីរងគ្រោះឈ្មោះ សន សុខុម ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអាហារដ្ឋានសួនរីករាយ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនិតិវិធីច្បាប់ ៕
