
ហើយបើអ្នកដែលមានបំណងទៅរកគាត់ ទាស់តែមានឧបនិស្ស័យទើបអាចជួបបាន។ គាត់មានរាងខ្ពស់ស្រឡះ មាឌដំបង សំបុរខ្មៅ សក់ដាញ់ជារូបពស់នាគ។ គាត់តំណាលថា : កាលពីគាត់នៅវ័យជំទង់គាត់ បានទៅឃ្វាលគោនៅតាមជាយព្រៃ ដងអូរក្បែរភ្នំដូចក្មេងៗដ៏ទៃ ថ្ងៃមួយគាត់បានបបួលក្មេង2-3នាក់ដែលទៅជាមួយដុតព្រៃដើម្បីយកឃ្មុំ។ តែដោយសារកំលាំងខ្យល់ ធ្វើអោយព្រៃនោះឆេះយ៉ាងខ្លាំង ហើយធ្វើអោយរូបគាត់ និង ក្មេងៗឯទៀតភ័យស្លន់ស្លោរត់យករួចខ្លួនតែរៀងៗខ្លួន។ ស្អែកឡើងគាត់ទៅឃ្វាលគោដូចសព្វដង តែគាត់ចំលែកក្នុងចិត្ត គាត់ថាតាមគាត់ចាំបានព្រៃគុម្ពោតនេះឆេះអស់រលីងហើយ ហេតុអ្វីបាននៅត្រង់គល់រាំងភ្នំ ដែលបាក់ងាប់រាបដល់ដីហើយមិនឆេះចឹង?
ហើយស្មៅនៅខៀវស្រងាត់ដូចធម្មតា។ មិនបង្អង់យូរកាត់បាន់លែងគោហើយដើរសំដៅទៅមើល !!! និយាយដល់ត្រង់នេះ ខ្ញុំនិងមិត្តភ័ក្រ ព្រឺសំបុរខ្ញាក់ៗ តែម្តងហើយ។ គាត់ថា គាត់បានឃើញចង្កមមួយគូរ ប៉ុនៗកូនដៃ (គាត់បានលើកបង្ហាញផងដែរ) តែមិត្តខ្ញុំថា កូនដៃអ្នកណាធំម្លេះ នេះជិតប៉ុនក៏ដៃខ្ញុំទៅហើយ។គាត់ថា ចៅឯងថាត្រូវហើយ ដោយសារវាដុះ។ ពេលឃើញហើយកាត់បានរើសមើលហើយទុកក្នុងហោប៉ៅខោ រំពេចនោះស្រាប់តែគាត់មានអារម្មណ៍ក្តៅ ហើយដូចជាមានសត្វអ្វីម្យ៉ាងនៅក្នុងខោគាត់ចឹង។ គាត់ថាពេលនោះភ័យណាស់ គាត់ដកបោះចោល ហើយរត់ចោលគោ សំដៅមកផ្ទះគាត់ភ្លាម។ ដោយភ័យពេកគាត់ត្រូវឈឺអស់3ថ្ងៃ ដោយគ្រុនក្តៅផង រងារញ័រញ៉ាក់ផង និយាយទៅមិនដឹងឈឺអីអោយប្រាកដ។
ក្រោយមកម្តាយគាត់បាននាំគាត់ទៅជួបលោកចៅអធិការ អោយគន់គូរមើល។ លោកមានសង្ឃដីការថា មិនអីទេរបស់ពីរយ៉ាងដែលមកនៅលើហឹង ក្នុងផ្ទះនោះលេងសើចជាមួយទេ គេពិតជាមាននិស្ស័យនិងកូនញោមណាស់។ គាត់លឺគាត់នឹកថា ខ្ញុំបានបោះចោលហើយ តើវាមកបានដោយវិធីណា? ចាប់តាំងពីពេលនោះមក គាត់បានព្យាយាមទំនាក់ទំនងដោយផ្ទាល់ ហើយតាំងសមាធិដើម្បីរៀងមន្តអាគមន៍ពីវត្ថុស័ក្កសិទ្ធនោះ។ តាំងពីនោះមកគាត់តែ ធ្វើអំពើល្អ ដោះអំពើរ មើលជំងឺអ្នកស្រុក ដោយមិនយកប្រាក់ជាដើម។ដល់ចំនុចនេះមិត្តខ្ញុំសួរថា តើលោកគ្រូមានទទួលធ្លាប់សិស្សទេ? តាធ្លាប់ទទួលសិស្សពីរនាក់មកហើយ សព្វថ្ងៃនេះម្នាក់បានស្លាប់ហើយ ម្នាក់ទៀតបួសជាសង្ឃនៅវត្តភ្នំដា ឆ្ងាយពីនេះប្រហែល 10គីឡូម៉ែត្រ។ ចុះហេតុអ្វីបានកូនសិស្សលោកគ្រូស្លាប់?
ក្រែងគាត់បានរៀនចេះពីលោកតាមែនទេ? មែនហើយចៅ ដោយសារចេះនឹងហើយបានស្លាប់។ ព្រោះសិស្សម្នាក់នោះមិនស្តាប់បណ្តាំគ្រូ មានចិត្តលោភលន់ ឆ្លៀតពេលដែលគ្រូតាំងសមាធិ បានលួចរៀនបាលីដោយខ្លួនឯង ហើយលួចយកវត្តុស័ក្កសិទ្ធនេះទៅជាប់ខ្លួន រួចគេចខ្លួនបាត់ជាច្រើនឆ្នាំ។ក្រោយមកមានថៅកែម្នាក់បានមកជួបគាត់ ដោយកាត់គន់គូរមើលឃើញថាគាត់អាចបានវត្ថុស័ក្កសិទ្ធនេះមកវិញបានគាត់ក៏ព្រមជួយ។ ដោយលោកគ្រូបានតាំងសមាធិ ប្រមូលមន្តខ្លាំងៗអោយមកសន្ធិត ហើយតាំងជាអាថាន់យ័នចក្រធរណី គ្រងទិសទាំងប្រាំបី និងបាលីមេឃ តាំងនៅលើកំពូលសំរាប់បញ្ចុះធ្វើអគា។ 2ឆ្នាំតំបូងអគានោះប្រើសំរាប់ទិញលក់ត្បូងទេ តែដោយអំណរតមកទីនោះត្រូវបានក្លាយជាកាស៊ីណូសំរាប់ពួកអ្នកមាន។ដោយចិត្តលោភលន់ និងកម្មផល សិស្សគាត់ម្នាក់នោះបានមកមែន តែដោយសារបារមីដែលបានរៀបចំធ្វើអោយកំលាំងថាមពលមន្តអាគមន៍ដែលបានលួចហាត់រៀនទាំងប៉ុន្មានមិនអាចប្រើការកើត។
ហើយសិស្សគាត់ដែលបានបួសរៀននេះហើយដែលជាអ្នកសំលាប់ដោយផ្ទាល់ និងយករបស់នេះជូនតាវិញ។ តាំងពីពេលនោះហើយដែលសិស្សរបស់លោកគ្រូ បានបួសជាសង្ឃ ព្រោះអ្នកដែលគេសំលាប់នោះជាបងប្រុសបង្កើតរបស់ខ្លួន។ ដូចនេះហើយបានជាម្ចាស់កាស៊ីណូមួយគេមិនដែលខ្លាចនៅវត្ថុស័ក្កសិទ្ធដែលចូលដល់កន្លែងគេទេ ហើយគ្រូដែលល្បីក៏មិនដែលហ៊ានឈានជើងជាន់បរិវេនកាស៊ីណូដែរ ដូចនេះម្ចាស់កាស៊ីណូមិនខ្លាចអ្វីទាំងអស់ គឺគេខ្លាចតែម្យ៉ាង ខ្លាចត្រង់ថា មិនមានអ្នកមកលេងនៅកាស៊ីណូរបស់គេ៕