• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    សាហាវ! ISIS ​ប្រហារ​ជីវិត​មនុស្ស​ជាង​៥០​នាក់​ ក្រោយ​ការ​វាយប្រហារ​ដោយ​អាវុធគីមី​នៅ​ស៊ីរី​

    សារព័ត៌មាន CNN បាន​ចុះផ្សាយ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​ មនុស្ស​ចំនួន​ ៣៣​នាក់​ ត្រូវ​បាន​ក្រុម​ភេរវករ​ ISIS​ ប្រហារជីវិត​យ៉ាង​រន្ធត់​បំផុត​ នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ ស៊ីរី​ ដោយ​អំពើ​ដ៏​ឃោឃៅ​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​២​ថ្ងៃ នៃ​ការ​វាយប្រហារ​ដោយ​អាវុធគីមី​ ខណៈ​ដែល​​រដ្ឋាភិបាល​ស៊ីរី​ លោក Bashar al-Assad កំពុង​ទទួល​រង​ការ​ថ្កោលទោស​ពី​សំណាក់​ អង្គការសហប្រជាជាតិ ​(UN) ​។


    អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ស៊ីរី បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ការ​វាយ​ប្រហារ​ដោយ​អាវុធគីមី​សម្លាប់​មនុស្ស​ជាច្រើន​នាក់ ​នៅ​ទីតាំង​របស់​ពួក​​សកម្ម​យុទ្ធ​រដ្ឋ​ឥស្លាម ក្នុង​ខេត្ត ​អ៊ីតលីប ​ភាគ​ខាងកើត នៃ​ប្រទេស​ ស៊ីរី​ ក្រុម​ ISIS ​បាន​ធ្វើការ​សងសឹក​វិញ​ ដោយ​ប្រហារ​ជីវិត​មនុស្ស​ចំនួន​ ៣៣​យ៉ាង​សាហាវ​ឃោរឃៅ​បំផុត​ នៅ​លើ​វាលខ្សាច់​ al-Mayadin ​ជិត​ទីក្រុង ​Deir Ezzor​។


    គួរ​បញ្ជាក់​ផង​ដែរ​ថា​ សាកសព​ទាំង​ ៣៣​នាក់​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​ថា ជា​ទ័ព​របស់​រដ្ឋាភិបាល​ ស៊ីរី​ ឬ​ជនស៊ីវិល​នោះ​ឡើយ​។ លើស​ពី​នេះ​ទៀត​ដំណាល​គ្នា​នឹង​ការ​ប្រហារ​ជីវិត​មនុស្ស​ទ្រុង​ទ្រាយ​ធំ​ខាង​លើ​រដ្ឋាភិបាល ​អ៊ីរ៉ាក់​ បាន​រាយការណ៍​ថា​ ISIS ​បាន​សម្លាប់​ជនជាតិ​របស់​ខ្លួន​ប្រមាណ​ជា​ ២២​នាក់​ផ្សេងទៀត​នៅ​ទីក្រុង​ Tikrit ​៕


    Health

    Social

    Novel