
យោងតាមហ្វេសប៊ុកឈ្មោះ Jee Vy ដែលគេស្គាល់ថាជាសង្សារសពបុរសជាអ្នកបើករថយន្តហាយលែនឌ័របុករថយន្តសាំងយ៉ុងស្លាប់២នាក់របួសមនុស្សក្មេងចាស់ជាច្រើននោះបានសរសេរថា៖ ”បងហាបងសន្យាមួយអូនម៉េចខ្លះហា? ថាមើលថែរអូនអស់មួយជីវិត សន្យាថានិងធ្វើអោយអូនមានក្តីសុខរហូតហូ? នៅមានទៀតបងសន្យាថានិងអោយអូន ពាក់រ៉ូបកូនក្រមុំដែលស្អាតជាងគេ ចុះហេតុអីបងសន្យាហើយបងធ្វើមិនបានហា Run ?

បងអាក្រក់ណាស់ Run បងដឹងហើយថាអូនស្រឡាញ់បងពិនរណា! មកវិញមកណាមនុស្សល្អរបស់អូនប្តីសំឡាញ់ចិត្តអូនអើយអូនខ្វះបងអត់បានទេ បងជាក្តីសុខរបស់អូនលើអត់ហាប្តីរបស់អូន? ហេតុអីលោកមិនមេត្តាដល់គូរខ្ញុំហេតុអីកម្មមកពង្រាត់តាំងនៅស្រឡាញ់ តើពួកខ្ញុំសាងអីខុស? ម៉េចបានអោយពីរអ្នកខ្ញុំ ព្រាត់គ្នាបែរនេះ? ពួកខ្ញុំសាងតែអំពើល្អទេ ហេតុអីមិនឲ្យពីរអ្នកខ្ញុំនៅជាមួយគ្នាហាខ្ញុំស្អប់ ពិភពលោកនេះណាស់?”។
គួររម្លឹកផងដែរថា នៅវេលាម៉ោងប្រមាណ ១និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧ នេះនៅលើផ្លូវជាតិលេខ ៦ ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ (ខាងជើងខណ្ឌជ្រោយចង្វារ ប្រហែល២០០ម៉ែត្រ) មានករណីគ្រោះថ្នាក់គួរឲ្យរន្ធមួយបានកើតឡើងរវាងរថយន្ត HighLander បុកគ្នាពេញទំហឹងជាមួយរថយន្ត សាំងយ៉ុង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងមនុស្សក្មេងចាស់ប្រមាណ១៧នាក់រងរបួសធ្ងន់និងស្រាល។
សពជនរងគ្រោះទីមួយឈ្មោះ សៀង ភីរុណ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ2AL-1953 និងជាសង្សារនារីរូបស្រស់ខាងលើ និង ទី២.ឈ្មោះ សុខណា ភេទ ស្រី វ័យ៤០ឆ្នាំ ជាអ្នកដំណើរជិះក្នុងរថយន្តម៉ាក សាំងយ៉ុង ១២កៅអី ដឹកអ្នកដំណើរជាច្រើន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2L-8824 ដែលទើបមកពីទទួលបងប្អូនធ្វើការនៅកូរ៉េនៅព្រលានយន្តហោះពោធិ៍ចិនតុងហើយត្រឡប់ទៅផ្ទះស្រុកមុខកំពូល ខេត្តកណ្ដាល៕