• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    សម្ដេចតេជោ ហ៊ុន សែន៖ ឆាប់ៗខាងមុខ កម្ពុជានឹងមាន​អគារ១២៥ជាន់ អាចកេះមេឃបាន

    ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​​ការ មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន​ (​ហៅ​ផ្លូវ​ ៦០​ម៉ែត្រ​) ​ដែល​ធំ​ជាង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ប្រទេស​កម្ពុជា​នឹង​មាន​អគារ​កម្ពស់​ ១២៥​ជាន់​ ស្មើ​នឹង​ ៥២០​ម៉ែត្រ​។


    ផ្លូវ ៦០ម៉ែត្រ
    ​​សម្ដេច​ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ទៀត​ថា អគារ​ដ៏​ខ្ពស់​នេះ​នឹង​ក្លាយ​ជា​អគារ​ដែល​ខ្ពស់​ជាង​គេ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ទាំង​មូល​ផង​ដែរ​។ អគារ​ដ៏​ខ្ពស់​កប់​ពពក​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់​តែ​ប្រែ​មុខ​មាត់​បន្ថែម​ទៀត ដែល​ពី​មុន​ធ្លាប់​តែ​ជា​ប្រទេស​ដែល​មិន​សូវ​មាន​ការ​អភិវឌ្ឍ​។


    ផ្លូវ ៦០ម៉ែត្រ

    សម្ដេច​នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ឱ្យ​ដឹង​ផង​ដែរ​ ថា​ផ្លូវ​ ៦០​ម៉ែត្រ​នេះ ត្រូវ​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​រហូត​ដល់​ ៧៦​លាន​ដុល្លារ លាត​សន្ធឹង​លើ​ផ្ទៃ​ដី ៥៤​ហិច​តា​។ ​ផ្លូវ​៦០​ម៉ែត្រ​នេះ​នឹង​ជួយ​សម្រួល​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ភ្នំពេញ​ទៅ​ភាគ​ខាង​ត្បូង​ និង​កាត់​បន្ថយ​បញ្ហា​កកស្ទះ​ចរាចរ​។

    Health

    Social

    Novel