
កគ្រូបង្រៀនវ័យ២១ឆ្នាំរូបនេះ បានបញ្ចប់ថ្នាក់មហាវិទ្យាល័យកាលពីខែមុន ក្នុងកម្រិតបរិញ្ញាបត្រ លើមុខវិជ្ជាអប់រំថ្នាក់បឋមសិក្សា ដោយផ្តោតទៅលើការអបរំក្មេងថ្នាក់បឋម នៅឯសាកលវិទ្យាល័យ St. La Salle។ អំឡុងពេលធ្វើការស្ម័គ្រចិត្ត អ្នកគ្រូបានចំណាយពេលអស់រយៈពេល៣ខែក្នុងនាមជាគ្រូបង្រៀនចុះស្តានៅឯវិទ្យាស្ថាន St. John Institute ដែលជាកន្លែងអ្នកគ្រូ Kheny បង្រៀនក្មេងៗ និងណែនាំពួកគេឲ្យចេះជំនាញផ្សេងៗ។

នៅពេលដែលត្រូវបានចោទសួរថា ហេតុនេះបានជាអ្នកគ្រូជ្រើសរើសយកវិស័យអប់រំ នាង Kheny បានប្រាប់កាសែត FHM Philippines ថា នាងតែងតែស្រឡាញ់ការអប់រំមនុស្ស ឲ្យចាប់ផ្តើមយ៉ាងល្អបំផុតក្នុងជីវិតរបស់ពួកគេ។ អ្នកដ៏ស្រស់ស្អាតរូបនេះបានឲ្យដឹងថា៖ ខ្ញុំគិតថា គ្មានការពារសំខាន់ជាងការជួយសង្គមក្នុងនាមជាគ្រូបង្រៀនឡើយ។ ខ្ញុំដឹងថា ក្នុងនាមជាគ្រូបង្រៀនចុះស្តាវាមិនងាយស្រួលឡើយ ប៉ុន្តែ នោះជាការងារដែលខ្ញុំស្រឡាញ់»៕






