• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    ចុះ​បើ​មាន​គ្រោះ​ថ្នាក់​គិត​ម៉េច​ទៅ សូម្បី​តែ​មួក​សុវត្ថិភាព​ក៏​ក្លែង​ក្លាយ​ដែរ​នោះ​!

    ​រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​បាន​ចុះ​ឆែក​ឆេរ​ទីតាំង​ស្តុក​និង​ចែកចាយ​មួក​សុវត្ថិភាព​ ចម្លង​ម៉ូត​​របស់​ក្រុមហ៊ុន​មួក​សុវត្ថិភាព”​SPC”​​ មួយ​កន្លែង​ ក្នុង​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​ធ្វើឲ្យ​ពលរដ្ឋ​​មាន​ការ​ភ័ន្តច្រឡំ ​និង​បាន​​រំលោភ​ទៅ​លើ​​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម​ ​និង​អំពើ​នៃ​ការ​ប្រកួត​ប្រជែង​ មិន​ស្មោះត្រង់​ នៃ​ច្បាប់​កម្មសិទ្ធិ​បញ្ញា​​​​។​​​​

    ​ការ​ចុះ​ប្រតិបត្តិការ​​​ក្រោម​​ការ​ដឹក​នាំ​ដោយ​ឧត្ដមសេនីយ៍​ត្រី ​មាស រ៉ាវុធ អនុ​ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក ការិយាល័យ​​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​ កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​មីនា​​ម្សិលមិញ​នេះ​ បាន​ដក​ហូត​វត្ថុ​តាង​ មួក​សុវត្ថិភាព​​​៦​១​មួក​​​ ​និង​បាន​​​​​នាំ​ខ្លួន​ម្ចាស់​ទីតាំង​​​ផ្ទះ​លេខ​៩​៧​P ផ្លូវ​វេង​ស្រេង ​សង្កាត់​ចោមចៅ ឈ្មោះ ​គង់ ​ណារិទ្ឋ​ ភេទ​ប្រុស​ ទៅ​​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ ផង​ដែរ​ ដើម្បី​សាកសួរ​បំភ្លឺ​​ករណី​​នេះ​។​​​


    សូម​បញ្ជាក់​ផង​ដែរ​ថា ​ប្រតិបត្តិការ​ចុះ​​ឆែកឆេរ​នេះ​ ​ ​ធ្វើ​ឡើង​ដោយ​មាន​ការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ​លី ​សុផាណា ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​និង​ក្រោយពីមានពាក្យ​​​បណ្ដឹង​របស់​លោក​ លុយ គាត ​ម្ចាស់​ម៉ាក​មួក​សុវត្ថិភាព ​​SP​C ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​៕



    Health

    Social

    Novel