• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    អស់ទាស់ហ្មង! ហាងកេហ្វេជប៉ុន ជួលសុទ្ធតែស្រីស្អាតៗ បែបធម្មជាតិ មិនធ្វើខ្លួន

    ហាង​កាហ្វេ​ដ៏​ចម្លែក​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​ជប៉ុន មាន​ឈ្មោះ​ថា Naturalia បាន​អះអាង​ថា ខ្លួន​ជួល​តែ​មនុស្ស​ស្រី​ដែល​មិន​តែង​ខ្លួន (Make up) មក​ធ្វើ​ការ​ប៉ុណ្ណោះ។

    បើ​តាម​បុគ្គលិក​ហាង​កាហ្វេ​ខាងលើ ដែល​បាន​ផ្សព្វផ្សាយ​ពី​គំនិត​ដ៏​ចម្លែក​នេះ នៅ​លើ​គេហទំព័រ YouTube បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង បាន​នឹក​ឃើញ​គំនិត​នេះ បន្ទាប់​ពី​ពួកគេ​មិន​អាច​រក​ហាង​កាហ្វេ​នៅ​ក្នុង​ក្រុង ដែល​មាន​បុគ្គលិក​មើល​ទៅ​បែប​សាមញ្ញ និង​ធម្មតា​បាន ដូច្នេះ​ពួកគេ​ក៏​សម្រេចចិត្ត​បង្កើត​វា​ឡើង​តែម្ដង។


    ហាង​កាហ្វេ Naturalia ខាងលើ បាន​បើក​នៅ​ក្នុង​ទីក្រុង Sapporo កោះ Hokaido ក្នុង​ឆ្នាំ​២០១៥ និង​ត្រៀមខ្លួន​បើក​សាខា​ទី២ បន្ត​ទៀត នៅ​ក្នុង​ទីក្រុង​តូក្យូ។


    បុគ្គលិក​នៅ​ក្នុង​ហាង​កាហ្វេ ដែល​ទទួល​បាន​ចំណូល​ចាប់ពី ១២ដុល្លារ​ក្នុង​មួយ​ម៉ោង ខាងលើ​នោះ ថែម​ទាំង​មិន​អាច​លាប​សក់​ពណ៌​ហួសហេតុ ឬ លេង​ម៉ូដ​ក្រចក​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត ហាង​កាហ្វេ​នោះ​នឹង​មិន​ជួល​មនុស្ស​ស្រី ដែល​ជក់បារី ឬ​ធ្លាប់​ធ្វើ​ការ​នៅ​ពេល​យប់ ដូចជា នៅ​ក្នុង​ក្លឹប​រាត្រី ឬ តៀមស្រា​ឡើយ៕






    Health

    Social

    Novel