គណនីហ្វេសប៊ុករបស់ វណ្ណដា ដែលជាម្ចាស់ស្នាដៃចម្រៀង Original Song បទ «ភ្លៀងហើយអូន» ត្រូវបាន Hacker ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ធ្វើការលួចយក និងបានប្ដូរឈ្មោះ មកជាអក្សរអារ៉ាប់ទៀតផង។ គួររំលឹកផងដែរថា នោះគឺជាគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ វណ្ណដា ដែលមានចំនួនអ្នក Follow ប្រមាណជា 145,530 នាក់ឯណោះ។
ចំពោះមូលហេតុច្បាស់លាស់យ៉ាងណានោះ យើងក៏មិនទាន់បានដឹងនៅឡើយទេ ព្រោះមិនទាន់ឃើញមានការចេញមុខបកស្រាយពី វណ្ណដា ផ្ទាល់នោះឡើយ។