• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    សុំលុយម្តាយដើរលេងចូលឆ្នាំ ម្តាយមិនឲ្យ ព្រោះខ្លាចមានគ្រោះថ្នាក់ ចុងក្រោយនាងគិតខ្លីចង.កសម្លាប់ខ្លួន

    ខេត្តព្រៃវែង៖ នារីវ័យក្មេងម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ដោយសារតែតូចចិត្តសុំលុយម្តាយដើរលេងចូលឆ្នាំមិនបាន។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ស្វាយលិច ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។


    ក្មេងស្រីរងគ្រោះមានឈ្មោះ សយ សាហាច អាយុ១៧ឆ្នាំមានទីលំនៅភូមិ ឃុំខាងលើ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១០ព្រឹក ក្មេងស្រីរងគ្រោះបានទៅសុំលុយម្តាយចំនួនមួយមុឺនរៀល ដើម្បីយកទៅដើរលេងនឹងគេ ប៉ុន្តែម្តាយមិនអោយ ព្រោះខ្លាចមានបញ្ហាផ្សេងៗ ដោយសារការដើរលេងនេះ ។
    លុះដល់វេលាកើតហេតុមានអ្នកឃ្វាលគោម្នាក់បាន ប្រទះឃើញក្មេងស្រីរងគ្រោះបានចងក៍ស្លាប់បាត់ទៅហើយនៅដើមឈើរក្បែផ្ទះ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យសាកសព រួចក៏បានប្រគល់ជុូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕


    Health

    Social

    Novel