ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នេះ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ ដែលមានរយៈពេលបីថ្ងៃគឺថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា។ យ៉ាងណាមិញថ្ងៃនេះគេឃើញមានការរៀបចំពិធីបួងសួងសុំសេចក្តីសុខសួស្តីសម្រាប់ព្រឹត្តិការណ៏អង្គរសង្រ្កាន្ត ឆ្នាំ២០១៧ ត្រូវបានប្រារព្វធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត កាលពីព្រឹកមិញនេះ ថ្ងៃព្រហស្បតិ៍ទី ២ រោច ខែចេត្រ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧។ ខាងក្រោមនេះជារូបភាពខ្លះៗនៃការរៀបចំពិធីបួងសួងសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ៖