
ប្រជាពលរដ្ឋជាច្រើនបានរិះគន់ថា កន្លែងបេនរថយន្ត មានតែនៅពីមុខផ្សារប៉ុណ្ណោះ មិនមែននៅតាមចិញ្ចើមផ្លូវនោះឡើយ ចំណែកឯអ្នកស្រី ពុទ្ធិ.ឆាត ហៅ(សេ) អះអាងថា បេនរថយន្តដែលត្រូវបង់អោយរូបគាត់ គឺកន្លះគីឡូបួនជ្រុង ការលើកឡើងរបស់គាត់ នៅពេលនេះ ហាក់ដូចជាមើលងាយសមត្ថកិច្ច ដែលកំពុងធ្វើចរាចរណ៍ ខណៈគោលដៅមុខផ្សារ មានការកកស្ទះយ៉ាងអានាធិបតេយ្យ ជាមួយគ្នានោះដែរ សមត្ថកិច្ចអោយរថយន្ត ដែលដាក់ម៉ូយបើកចេញពីគោលដៅ តែម្ចាស់យកលុយបេន មិនអោយបើកចេញ បញ្ហានេះហើយបានធ្វើអោយ សមត្ថកិច្ចធ្វើចរាចរណ៍ ប៉ះមាត់ប៉ះក ជាមួយអ្នកបង់ភាស៊ីបេន។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានសាទរ ចំពោះសមត្ថកិច្ច ដែលបានដេញរថយន្តតាក់ស៊ី ដាក់ម៉ូយទាំងនោះ ដើម្បីធ្វើអោយផ្លូវជាតិ មានចរាចរណ៍ធម្មតាវិញ។ គួរបញ្ជាក់ផងដែរថា ករណីកន្លែងបេនរថយន្ត និងកន្លែងអាជីវកម្មផ្ញើរម៉ូតូ នៅផ្សារសាលាលេខប្រាំនេះ តំលៃខុសពីខេត្តដ៏ទៃ បើថ្ងៃបុណ្យទាន៣០០០រៀល បើថ្ងៃធម្មតា១៥០០រៀល ទៅ២០០០រៀល ចំណែកសំដីវិញ ដូចជះអាចម៍ទាំងកន្ថោៗអញ្ចឹង ដោយពួកគាត់បានអះអាងថា ការយកតម្លៃនេះ មិនថ្លៃទេ ពីព្រោះពួកគាត់ បានបង់អោយរដ្ឋ ពីមួយខែទៅខែ ៣លានរៀលទៅបួនលានរៀល ឯណោះ៕