• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    ខឹង​ចិត្ត​ប្រពន្ធ​ហេងស៊យ ចុះចោល​ទៅយក​ប្តី​ដើម​គេ​វិញ ធ្វើអត្តឃាត​ចងក​លើ​ចុងឈើ​សម្លាប់ខ្លួន

    ខេត្តស្ទឹងត្រែង ៖ មាន​ករណី​បុរស​ម្នាក់ យក​ខ្សែពួរ​របស់​ម្តាយ ទៅ​ចង.ក​សម្លាប់ខ្លួន បានសម្រេច កាលពី​វេលា​ម៉ោង០៩និង១០ ព្រឹក ថ្ងៃទី០៩ មេសា ២០១៧ នៅលើ​ដើម​ចន្ទី​ក្រោយ​ផ្ទះ ត្រង់ចំណុច​គឺ​ឡូ​លេខ៤ ភូមិ​រាជា​នុ​កូ​ល សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង។


    សព​ឈ្មោះ សំ សុផល ភេទ​ប្រុស អាយុ២៥ ឆ្នាំ ហើយ​មូលហេតុ ដែល​បណ្តាល​ឲ្យ កើត​រឿងរ៉ាវ​ខាងលើនេះ គឺ​បណ្តាលមកពី ឈឺចិត្ត​ខឹង​ប្រពន្ធ​ហេងស៊យ​របស់ខ្លួន ទៅ​រួមរស់​ជាមួយ​ប្តី​ដើម​គេ​វិញ ។ ក្រោយពី​ពិនិត្យ សព​ខាងលើ ត្រូវបាន​សមត្ថកិច្ច ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណៃ​តាម ៕


    Health

    Social

    Novel