
ហេតុការណ៍ប្រទះឃើញម៉ូតូ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៦ខែមេសាឆ្នាំ២០១៧ នៅចំណុចក្នុងស្រែ ស្ថិតក្នុងភូមិដកពរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោក ម៉ិច សុភាន់ អធិការរងនគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា ម៉ូតូដែលប្រជាពលរដ្ឋប្រទះឃើញ ហើយយកមករក្សាទុកនោះ ម៉ាកហុងដា C125 ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-8508។

លោកអធិការរងបន្តថា នៅមុនពេលប្រទះឃើញម៉ូតូនោះ មានក្មេងម្នាក់ឈ្មោះ ណា សុផានិត ភេទប្រុស អាយុ 12ឆ្នាំ និងឈ្មោះ ឈឺន ភារម្យ ភេទប្រុស អាយុ 15ឆ្នាំ នៅភូមិតាគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដើរមករកខ្យង នៅចំណុចស្រែចុងអូរព្រីង ខាងលិចភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ចម្ងាយប្រហែល 1500ម៉ែត្រ ក៏បានប្រទះឃើញម៉ូតូ 1គ្រឿងម៉ាកហុងដា C125 ពណ៍ខ្មៅ សេរីឆ្នាំ 2016 ពាក់ផ្លាកលេខ ភ្នំពេញ 1GJ. 8508 ។រួចក៏នាំគ្នារត់មកប្រាប់ចាស់ដោយពួកគេស្មានតែមានម្ចាស់ត្រូវ។

ប្រជាពលរដ្ឋបានលើកឡើងថា ម៉ូតូនេះសង្ស័យតែក្រុមចោរបានលួចមកពីណា ហើយយកមកផ្លុងចោលដូចនេះទៅ។ ចំពោះវត្ថុតាងខាងលើ បានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសំរោងទង ដើម្បីធ្វើការស្រាវជ្រាវ ដើម្បីរកមូលហេតុច្បាស់លាស់។
ករណីខាងលើជំនាញសហការជាមួយប៉ុស្ដិ បានធ្វើការស្រាវជ្រាវ នគរបាលក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋណាដែលបានបាត់ម៉ូតូដែលមានភិនភាគដូចខាងលើសូមមកធ្វើការទំនាក់ទំនងនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ៕
