ឆ្លុះបញ្ចាំងឲ្យឃើញថា ការគេងមិនគ្រប់គឺវាមានផលប៉ះពាល់ទៅដល់ចំណង់ផ្លូវភេទ ដូចនេះការបន្ថែមម៉ោងក្នុងការទទួលទានដំណេក គឺបានបង្កើនលទ្ធភាពផ្លូវភេទជាមួយដៃគួបាន១៤ភាគរយ។
លទ្ធផលនេះ បានរកឃើញថាស្រ្តីដែលគេងបានយូគឺប្រឈមទៅនិងបញ្ហានេះតិចទូចប៉ុណ្ណោះ ជាងស្រ្តីដែលគេងបានតិច។ ហើយជាមធ្យមស្រ្តីគេងបាន ៧ម៉ោង និង ២២នាទីក្នុងមួយថ្ងៃ នេះបើយោងតាមការចេញផ្សាយដោយការសែត Journal of Sexual Medicine។

ថ្វីត្បិតបញ្ហាសម្រើបនិងចំណង់ផ្លូវភេទនៃការគេងនេះ ទទួលបានការយកចិត្តទុកដាក់តិចតួចក្តី ក៏ប៉ុន្តែការរកឃើញនេះបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចបន្ថយចំណង់ផ្លូវភេទ និងបញ្ហាសម្រើបរបស់ស្រ្តី។ អ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ Michigan លោក David Kalmbach បាននិយាយថា ការគេងគ្រប់គ្រាន់និងទទួលបានផលវិជ្ជមានសំរាប់ស្រ្តីដែលចង់រួមភេទ និងក៏ទទួលបានការសម្រើបប្រដាប់ភេទបានល្អប្រសើរផងដែរ។

លោក Kalmbach បានឲ្យដឹងទៀតថាចំពោះការស្រាវជា្រវនេះ បានវាយតម្លៃឲ្យឃើញថាស្រ្តី១៧១នាក់ ដែលកំពុងសិក្សានៅមហាវិទ្យាល័យ ដែលបានរក្សាទុកសៀវភៅកំណត់ហេតុប្រចាំថ្ងៃ នៃការគេងរបស់ពួកគេដែលបានចូលប្រឡូកក្នុងសកម្មភាពផ្លូវភេទនៅថ្ងៃបន្ទាប់។ ទោះបីជាមានការចាប់អារម្មណ៏ចំពោះបញ្ហានេះតិចតូចក្តី ក៏ប៉ុន្តែឥឡូវនេះក្រុមអ្នកស្រាវជ្រាវត្រូវបានគេសម្លឹងមើលនិងចាប់អារម្មណ៏ បើសិនជាជំងឺនៃការគេងគឺជាកត្តាហានិភ័យមួយសម្រាប់ការខូចមុខងារផ្លូវភេទ នោះពួកគេនិងមានវិធានការណ៏ភ្លេម។