• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    បើ​មាន​អាការៈ​១០​យ៉ាង​នេះ​ បង្ហាញ​ថា​អ្នក​កំពុង​ញៀន​នឹង​ការ​សម្រេច​កាម​ខ្លួនឯង​ខ្លាំង​ងើប​មុខ​មិនរួច​!​

    ជា​ការពិត​ណាស់​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ អាច​និយាយ​បាន​ថា​ជា​រឿង​ជួយ​ដល់​សុខភាព​បាន​យ៉ាង​ច្រើន​មួយ​ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ នៅ​ពេល​អ្នក​ប្រព្រឹត្ត​វា​ច្រើន​លើសលប់​ហួសហេតុ​ពេក​ វា​នឹង​​បង្ក​ជា​រឿង​អាក្រក់​វិញ​ជាមិនខាន​ ហើយ​ទន្ទឹមគ្នា​នេះ​នៅ​មាន​មនុស្ស​ជាច្រើន​បាន​ប្រព្រឹត្ត​វា​ ច្រើន​ដល់​ថ្នាក់​ញៀន​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង។​


    ខាងក្រោមនេះជាសញ្ញា​១០​យ៉ាង​ ដែល​បង្ហាញ​ថា​អ្នក​កំពុងតែ​ញៀន​នឹង​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ខ្លាំង​មែនទែន​ហើយ​៖

    ទី​១.​ សញ្ញា​ដែល​មើល​ឃើញ​ច្បាស់​ជាងគេ​នោះ​គឺ​ អ្នក​បាន​ធ្វើការ​សម្រេច​កាម​ខ្លួនឯង​ រហូត​ដល់​ថ្នាក់​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង។​ វា​គ្មាន​ចំនួន​ច្បាស់លាស់​នោះ​ទេ​ ទាក់ទង​នឹង​ចំនួន​ដែល​ថា​តើ​អ្នក​ត្រូវ​សម្រេច​កាម​ខ្លួនឯង​មួយ​ថ្ងៃ​ប៉ុន្មាន​ដង​នោះ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បន្ត​ប្រព្រឹត្ត​វា​ដល់​ថ្នាក់​បង្ក​ឲ្យ​មាន​របួស​នោះ ​អ្នក​គួរតែ​សម្រាក​ខ្លះ​ហើយ។​

    ទី​២. ជានិច្ចកាល​អ្នក​តែង​មាន​អារម្មណ៍​ចង់​សម្រេច​កាម​ម្ដង​ហើយ​ម្ដង​ទៀត​ ថ្វី​បើ​អ្នក​ទើបតែ​ប្រព្រឹត្ត​វា​រួច​ហើយ​ក៏ដោយ​។​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ការ​ធ្វើ​បែបនេះ​ គឺជា​រឿង​ដ៏​សំខាន់ដែល​ត្រូវ​ធ្វើ​​មួយ​ ហើយ​អ្នក​នឹង​ត្រូវ​​ធ្វើ​វា​ឲ្យ​ទាល់តែ​បាន​សម្រេច។​

    ទី​៣.​ អ្នក​សុខចិត្ត​ជ្រើសរើស​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ ជាជាង​ការ​សម្រេច​កាម​ដោយ​ការ​រួមភេទ​ជាមួយ​អ្នកណា​ម្នាក់​ តាមរយៈ​នេះ​គឺ​បាន​ន័យ​ថា​វិជ្ជា​គុណ​ប្រើ​ដៃ​របស់​អ្នក​ គឺ​ឈាន​ដល់​កម្រិត​កំពូល​ ដល់​ថ្នាក់​អ្នក​គិត​ថា​គ្មាន​អ្វី​ធ្វើឲ្យ​ស្រួល​ខ្លួន​ដូច​ការ​ប្រើ​ដៃ​ឡើយ។​

    ទី​៤.​ ពេលខ្លះ​អ្នក​នឹង​ជួប​ការពិបាក​ សម្រាប់​ការ​ធ្វើឲ្យ​លិង្គ​របស់​អ្នក​ឡើង​រឹង​ បើ​ទោះ​ជា​អ្នក​កំពុង​រួមភេទ​ក៏​ដោយ។​ នេះ​គឺ​ប្រហែល​បណ្ដាលមកពី​អ្នក​មិន​ទុក​ពេល ​ឲ្យ​រាងកាយ​របស់​អ្នក​ផលិត​ទឹកកាម​ឲ្យ​បាន​គ្រប់គ្រាន់​ មុន​នឹង​រួមភេទ​ម្ដងទៀត។​

    ទី​៥. អ្នក​បាន​ប្រព្រឹត្ត​រឿង​នៅ​លើ​គ្រែ​ជាមួយ​ដៃគូ​ជាច្រើន​រួច​មក​ហើយ​ តែ​អ្នក​មិន​ដែល​មាន​អារម្មណ៍​ថា​ស្រណុកចិត្ត​ម្ដង​ណា​​សោះ​ ក្រោយ​ពេល​រួមភេទ​រួច។​ ជា​ថ្មី​ម្ដងទៀត​ វា​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​អ្នក​ប្រើ​ដៃ​ច្រើន​ពេក​ហើយ។​

    ទី​៦.​ ការ​សម្រេច​កាម​ដោយ​ប្រើ​ដៃ​ច្រើន​ពេក​ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជ្រុះ​សក់​។ ជា​ការពិត​ណាស់​វា​មិនមែន​ជា​កត្តា​តែ​មួយ​ទេ​ ដែល​បណ្ដាល​ឲ្យ​អ្នក​ជ្រុះ​សក់​ តែ​ភ្លាមៗ​ប្រសិន​បើ​អ្នក​កត់សម្គាល់​ថា​ មាន​ការ​ជ្រុះ​សក់​មែន​នោះ ​អ្នក​គួរតែ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការ​ប្រើ​ដៃ​របស់​អ្នក​ឡើងវិញ​។​

    ទី​៧.​ អ្នក​មិន​អាច​បញ្ឈប់​ការ​ប្រើ​ដៃ​បាន​ទេ​ សូម្បី​តែ​មួយ​ថ្ងៃ​ គឺ​ថា​មិន​ថា​អ្នក​នៅ​ទី​ណា​ ឬ​ស្ថិត​ក្នុង​ស្ថានភាព​ណា​នោះ​ទេ​ គឺ​អ្នក​មិន​អាច​បញ្ឈប់​ខ្លួនឯង​ពី​ការ​ប៉ះ​ប្រដាប់​ខ្លួនឯង​បាន​ឡើយ​។​

    ទី​៨.​ ជារឿយៗ​អ្នក​តែង​ធ្វើការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ លើស​ពី​ទម្លាប់​ ថ្វី​បើ​អ្នក​មិន​មាន​អារម្មណ៍​ថា​ត្រូវ​ប្រព្រឹត្ត​វា​ក៏ដោយ។​

    ទី​៩.​ អ្នក​ព្យាយាម​ណាស់​ដើម្បី​ជៀសវាង​ការ​សម្រេច​កាមខ្លួន​ឯង​​ ក្នុង​គោលបំណង​មើល​ថា​តើ​អ្នក​​នឹង​មិន​ប្រព្រឹត្ត​វា​បាន​យូរប៉ុណ្ណា​ តែ​ទន្ទឹមគ្នា​នោះ​អ្នក​តែងតែ​បោះបង់​គំនិត​នេះ​ចោល​ គ្រប់​ពេល​ដែល​អ្នក​ចាប់ផ្ដើម។​

    ទី​១០. ការ​សម្រេច​កាម​តែម្ដង​ គឺ​វា​មិន​ដែល​គ្រប់​គ្រាន់​ទេ​សម្រាប់​អ្នក​ គឺ​អ្នក​បាន​បង្កើត​ទម្លាប់​ប្រើ​ដៃ​ជាច្រើន​ដង​ក្នុង​មួយ​យប់​រួច​ទៅ​ហើយ។​ ជារឿយៗ​ប្រសិន​បើ​អ្នក​មិន​​ព្រម​គេង​រហូត​ដល់​យប់ជ្រៅ​ ដើម្បី​រង់ចាំ​ឲ្យ​ប្រដាប់​របស់​អ្នក​ឡើង​រឹង​ ហើយ​ប្រព្រឹត្ត​វា​ម្ដងទៀត​ អ្នក​ប្រហែល​ជា​មាន​បញ្ហា​មែនទែន​ហើយ។​

    Health

    Social

    Novel